km_tw/bible/other/disobey.md

2.2 KiB

មិនស្តាប់បង្គាប់ ការមិនស្តាប់បង្គាប់, ភាពមិនស្តាប់បង្គាប់

ពាក្យថា «មិនស្តាប់បង្គាប់» មានន័យថាមិនស្តាប់បង្គាប់តាមអ្វីដែលនរណាម្នាក់មានអំណាចបានបង្គាប់ ឬណែនាំ។ អ្នកណាដែលធ្វើអំពើបែបនេះ នោះគឺកំពុងតែមាន «ភាពមិនស្ដាប់បង្គាប់»។

  • បុគ្គលម្នាក់ដែលបានធ្វើអ្វីមួយ ដែលគេបានហាមមិនឲ្យធ្វើនោះហើយគឺជាការមិនស្តាប់បង្គាប់។
  • មិនស្ដាប់បង្គាប់ ក៏មានន័យផងដែរថា មិនព្រមធ្វើអ្វីដែលត្រូវបានបញ្ជា។
  • ពាក្យថា «ការមិនស្ដាប់បង្គាប់» គេប្រើដើម្បីពិពណ៌នា អំពីចរឹកលក្ខណរបស់អ្នកដែលមានទម្លាប់នៃការមិនស្ដាប់បង្គាប់ ឬអំពីការបះបោរ។ មានន័យថា ពួកគេជាមនុស្សមានបាប ឬក៏ជាមនុស្សអាក្រក់។
  • ពាក្យថា «ភាពមិនស្ដាប់បង្គាប់» មានន័យថា «ទង្វើនៃការមិនស្តាប់បង្គាប់» ឬ «ឥរិយាបថដែលប្រឆាំងនឹងអ្វីដែលព្រះចង់បាន»។
  • «មនុស្សដែលមិនស្ដាប់បង្គាប់» អាចបកប្រែបានផងដែរ ដូចជា «មនុស្សដែលនៅតែបន្តក្នុងការមិនស្ដាប់បង្គាប់» ឬ «មនុស្សដែលមិនធ្វើតាមអ្វីដែលព្រះបង្គាប់»។