km_tw/bible/other/discernment.md

1.7 KiB

សង្កេតស្គាល់​​ ចេះសម្គាល់​ ចេះស្ទង់មើល​ ចេះពិសោធ យល់ដឹង ការវិនិច្ឆ័យ

ពាក្យថា «សង្កេតស្គាល់» មានន័យថាអាចយល់ដឹងនូវអ្វីមួយ ជាពិសេសនោះ អាចដឹងនូវអ្វីៗថា តើវាត្រូវ ឬក៏ខុស។

  • ពាក្យថា «ការសង្កេតស្គាល់» សំដៅទៅលើការយល់ដឹង ហើយនិងការសម្រេចចិត្តដោយប្រាជ្ញា អំពីបញ្ហាជាក់លាក់ណាមួយ។
  • មានន័យថា មានប្រាជ្ញា និងសុភវិនិច្ឆ័យ។

សេចក្តីណែនាំនៃការបកប្រែ

  • អាស្រ័យលើបរិបទ ពាក្យថា «សង្កេតស្គាល់» អាចបកប្រែថា «យល់» ឬ «ស្គាល់ពីភាពខុសគ្នារវាង» ឬ «ការចេះបែងចែកការល្អ និងការអាក្រក់» ឬ «សុភវិនិច្ឆ័យត្រឹមត្រូវអំពី» ឬ «ស្គាល់ខុស ស្គាល់ត្រូវ»។
  • «ការសង្កេតស្គាល់» អាចបកប្រែថា «ការយល់ដឹង» ឬ «មានសមត្ថភាពក្នុងការបែងចែកការល្អ និងការអាក្រក់»។