km_tw/bible/names/thomas.md

1.7 KiB

ថូម៉ាស់

លោកថូម៉ាស់គឺជាម្នាក់នៅក្នុងចំណោមសិស្សទាំង១២ដែលព្រះយេស៊ូបានជ្រើសរើសមកធ្វើជាសិស្ស និងជាសាវក។ គេស្គាល់ឈ្មោះគាត់មួយទៀតហៅថា «ឌីឌីម» មានន័យថា «ភ្លោះ»។

  • ជិតដល់ពេលចុងក្រោយនៃជីវិតរបស់ព្រះយេស៊ូ ទ្រង់បានប្រាប់ទៅពួកសិស្សរបស់ព្រះអង្គថា ទ្រង់នឹងយាងត្រឡប់ទៅឯព្រះវរបិតាវិញ ហើយទ្រង់នឹងរៀបចំកន្លែងសម្រាប់ពួកគេ ដើម្បីនៅជាមួយព្រះអង្គ។

លោកថូម៉ាសបានសួរទៅកាន់ព្រះអង្គថា តើពួកគេអាចស្គាល់ផ្លូវទៅទីនោះដោយរបៀបណា បើពួកគេមិនដឹងថាព្រះអង្គយាងទៅណាផងនោះ។

  • ក្រោយពេលព្រះយេស៊ូមានព្រះជន្មរស់ពីសុគតឡើងវិញ លោកថូម៉ាស់បាននិយាយថា គាត់មិនជឿថាព្រះយេស៊ូរស់ឡើងវិញទេ លុះត្រាណាតែគាត់បានឃើញ ហើយបានស្ទាបស្នាមរបួសដែលមាននៅលើព្រះយេស៊ូសិន។