km_tw/bible/names/stephen.md

3.1 KiB

លោកស្ទេផាន

លោកស្ទេផាន ត្រូវបានគេចងចាំថា ជាគ្រិស្តបរិស័ទដំបូងគេបង្អស់ដែលត្រូវបានគេសម្លាប់ដោយសារតែគាត់មានជំនឿលើព្រះយេស៊ូ។ ហេតុការណ៍ពិត អំពីជីវិតរបស់គាត់ ហើយនិងការស្លាប់របស់គាត់ត្រូវបានគេសរសេរទុកនៅក្នុងព្រះគម្ពីរកិច្ចការ។

  • លោកស្ទេផាន ត្រូវបានគេតែងតាំងដោយក្រុមជុំនំដើមនៅក្នុងក្រុងយេរ៉ូសាឡិម ដើម្បីបម្រើទៅដល់គ្រិស្តបរិស័ទ ក្នុងការផ្គត់ផ្គង់អាហារសម្រាប់ស្រ្តីមេម៉ាយ និងគ្រិស្តបរិស័ទដទៃទៀតដែលខ្វះខាត។
  • ពួកសាសន៍យូដាមួយចំនួនបានចោទប្រកាន់បំពានលើគាត់ថាបាននិយាយប្រឆាំងជាមួយនឹងព្រះជាម្ចាស់ ហើយប្រឆាំងជាមួយនឹងក្រឹត្យវិន័យរបស់លោកម៉ូសេ។
  • លោកស្ទេផានមានសេចក្ដីក្លាហានក្នុងការនិយាយសេចក្ដីពិត អំពីព្រះយេស៊ូគឺជាព្រះមេស្ស៊ី ហើគាត់ចាប់ផ្ដើមនិយាយអំពីប្រវត្តិសាស្រ្តដែលព្រះបានជំនុំជម្រះប្រជារាស្រ្តអ៊ីស្រាអែល។
  • ក្រុមអ្នកដឹកនាំជនជាតិយូដា​បានខឹងយ៉ាងខ្លាំងទៅលើលោកស្ទេផាន ហើយបានកាត់ទោសគាត់ដោយយកដុំថ្មចោលសម្លាប់នៅខាងក្រៅទក្រុង។
  • លោកសូលគឺជាសាក្សីម្នាល់ក្នុងការកាត់ទោសប្រហារជីវិតលោកស្ទេផាន បន្ទាប់មកទៀតលោកសូលក៏បានក្លាយជាសាកវកប៉ូល។
  • គេក៏ស្គាល់លោកស្ទផាននៅពេលដែលគាត់និយាយពាក្យចុងក្រោយមុនពេលដែលលោកស្លាប់ «ព្រះអម្ចាស់អើយ សូមកុំប្រកាន់ការនេះជាបាបដល់គេឡើយ» ពាក្យទាំនោះគឺបានបង្ហាញអំពីក្ដីស្រឡាញ់ដែលលោកមានចំពោះអ្នកដទៃ។