km_tw/bible/names/saltsea.md

1.5 KiB

សមុទ្រប្រៃ សមុទ្រស្លាប់

សមុទ្រប្រៃ (អាចប្រែថា សមុទ្រស្លាប់) មានទីតាំងនៅចន្លោះខាងត្បូងឈាងខាងលិចនៃស្រុកអ៊ីស្រាអែល​ និងស្រុកម៉ូអាប់បែកបូព៌ា។

  • ទន្លេយ័រដាន់ហូរពីទិសខាងត្បូងចូលសមុទ្រប្រៃ។
  • ពីព្រោះវាតូចជាងគេក្នុងចំណោមសមុទ្រទាំងអស់ គេអាចហៅម្យ៉ាងទៀតថា «បឹងទឹកប្រៃ»។
  • សមុទ្រនេះមានកំហាប់ខ្ពស់នៃសារធាតុរ៉ែ(ឬ «អំបិល») នោះន័យថា គ្មានអ្វីដែលអាចរស់នៅក្នុងទឹកនោះបានទេ។ ដូច្នេះ ទើបគេដាក់ឈ្មោះថា «សមុទ្រស្លាប់»។
  • នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់ ​សមុទ្រនេះ ត្រូវបានគេ​ហៅថា «សមុទ្រអារ៉ាបា» និង «សមុទ្រណេកិប» ពីព្រោះដោយសាទីតាំងរបស់វានៅជិតតំបន់អារ៉ាបា និងតំបន់ណេកិប។