km_tw/bible/names/rehoboam.md

1.6 KiB

ព្រះបាទរេហូបោម

ព្រះបាទរេហូបោមជាបុត្រមួយអង្គនៃបុត្រផ្សេងទៀតរបស់ព្រះបាទសាឡូម៉ូន ហើយបានក្លាយជាស្តេចរបស់អ៊ីស្រាអែលបន្ទាប់ពីព្រះបាទសាឡូម៉ូនសុគត។

  • នៅពេលព្រះអង្គសោយរាជ្យដំបូង ព្រះបាទរេហូបោមបានធ្វើទុក្ខដល់ប្រជារាស្ត្ររបស់ព្រះអង្គ ដូច្នេះ អំបូរទាំងដប់របស់អ៊ីស្រាអែលបានប្រឆាំងបះបោរនឹងព្រះអង្គ ហើយបានបង្កើត «អាណាចក្រអ៊ីស្រាអែល» នៅភាគខាងជើង។
  • ព្រះបាទរេហូបោមនៅតែបន្តធ្វើជាស្តេចនៃអាណាចក្រភាគខាងត្បូងរបស់យូដា ដែលមានតែពីរអំបូរតែប៉ុណ្ណោះ គឺ​យូដា និងបេនយ៉ាមីន។
  • ព្រះបាទរេហូបោមជាស្តេចអាក្រក់ ព្រះអង្គមិនបានស្តាប់បង្គាប់ដល់ព្រះជាម្ចាស់ទេ ហើយទៅថ្វាយបង្គំព្រះក្លែងក្លាយថែមទៀតផង។