km_tw/bible/names/philistines.md

2.0 KiB

ជនជាតិភីលីស្ទីន

សាសន៍ភីលីស្ទីនជា សាសន៍ដែលរស់នៅលើទឹកដី ភីលីស្ទីនដែលលាតសណ្ធឹងតាមឆ្នេរសមុទ្រម៉េឌីទែរ៉ាណេ។ ឈ្មោះសាសន៍នេះមានន័យថា «មនុស្សសមុទ្រ»។

  • ភីលីស្ទីនមានក្រុងសំខាន់ៗ ៥ ៖ ក្រុងអាសដូឌ ក្រុងអាសកាឡូន ក្រុងអេក្រុន ក្រុងកាថ និងក្រុងកាសា។
  • ទីក្រុងអាសដូឌ មានទីតាំងស្ថិតនៅប៉ែកខាងជើងនៃភីលីស្ទីន ហើយក្រុងកាសា ស្ថិតនៅប៉ែកខាងត្បូង។
  • សាសន៍ភីលីស្ទីន ត្រូវបានគេស្គាល់ជាច្រើនឆ្នាំមកហើយថាជាសាសន៍មួយដែលតែងតែធ្វើសង្គ្រាមទាស់ប្រឆាំងនឹងសាសន៍អ៊ីស្រាអែល។
  • លោកសាំសុន ជាអ្នកចំបាំងជនជាតិយូដា ដ៏ល្បីល្បាញម្នាក់ដែលតែងតែប្រឆាំងតបតនិង សាសន៍ភីលីស្ទីន ដោយប្រើអំណាចនៃកំលាំងដ៏អស្ចារ្យមកពីព្រះជាម្ចាស់។
  • ស្តេចដេវីឌ តែងតែច្បាំងទាស់និងសាសន៍ភីលីស្ទីន សូម្បីតែពេលដែលទ្រង់នៅជាក្មេងជំទង់ ក៏ទ្រង់បានយកជ័យជំនះលើអ្នកចំបាំងរបស់ភីលីស្ទីន កូលីយ៉ាត ផងដែរ។