km_tw/bible/names/persia.md

2.1 KiB

ស្រុក​ពើស៊ី, សាសន៍ពើស៊ី

ស្រុកពើស៊ី ជាចក្រភពដែលមានអំណាចនៅក្នុងរាជ្យស្តេច ស៊ីរូស ក្នុងឆ្នាំ៥៥០ មុន គ្រឹស្តសករាជ ។ ស្រុកពើស៊ីមាន ទីតាំងស្ថិតនៅប៉ែកអាគ្នេយ៍នៃទីក្រុងបាប៊ីឡូន និង ទីក្រុងអាសស៊ើរនៅតំបន់មួយដែលសព្វថ្ងៃនេះស្ថិតនៅប្រទេសអ៊ីរ៉ង់។

  • មនុស្សដែលរស់នៅស្រុកនេះគេហៅថា «សាសន៍ពើស៊ី»។
  • នៅក្រោមព្រះរាជ្យក្រិត្យនៃស្តេចស៊ីរូស, ជនជាតិយូដាត្រូវបានដោះលែងឲ្យមានសេរីភាពពីភាពជាឈ្លើយសឹកនៅក្រុងបាប៊ីឡូន ហើយអនុញាត្តិឲ្យទៅស្រុកកំណើតវិញហើយទីក្រុងយេរូសាឡិមក៏ត្រូវបានសាងសង់ឡើងវិញដោយមានជំនួយពីចក្រភពពើស៊ី។
  • ព្រះបាទអើថាស៊ើកសេស ជាអ្នកកាន់ច្បាប់នៅក្នុងចក្រភពពើស៊ី នៅពេលដែល អែសរ៉ា និង នេហេមា ត្រឡប់មកក្រុងយេរូសាឡិមវិញដើម្បីសង់ជញ្ជាំងក្រុងយេរូសាឡឹមឡើងវិញ។
  • ព្រះនាងអេសធើរបានក្លាយជាម្ចាស់ក្្សត្រី នៃចក្រភពពើស៊ីនៅពេលដែលព្រះនាងបានរៀបអភិសេកជាមួយព្រះបាទអ័ហាស៊ូរុស។