km_tw/bible/names/nehemiah.md

2.3 KiB

លោកនេហេមា

លោកនេហេមាគឺជាជនជាតិអ៊ីស្រាអែលដែលរស់នៅចក្រភពបាប៊ីឡូននៅពេលដែលប្រជាជនអ៊ីស្រាអែល និងសាសន៍យូដាត្រូវបានក្លាយជាទាសករនៃចក្រភពបាប៊ីឡូន។

  • នៅពេលដែលលោកក្លាយជាអ្នកលើកពែងស្រាថ្វាយស្តេចពើស៊ី អើថាស៊ើកសេស លោកនេហេមាបានទូលសូមស្តេចដើម្បីអនុញ្ញាតត្រលប់ទៅក្រុងយេរូសាឡឹមវិញ។
  • លោកនេហេមាបានដឹកនាំប្រជារាស្រ្តអ៊ីស្រាអែលដើម្បីកសាងជញ្ជាំងក្រុងយេរូសាឡឹមឡើងវិញដែលបានបំផ្លាញដោយអាណាចក្របាប៊ីឡូន។
  • មានរយៈពេលដប់ពីរឆ្នាំដែលលោកនេហេមាបានធ្វើជាអ្នកគ្រប់គ្រងក្រុងយេរូសាឡឹមមុនពេលត្រឡប់ទៅគាល់ស្តេចវិញ។
  • ព្រះគម្ពីរសម្ព័ន្ធមេត្រីចាស់កណ្ឌនេហេមាបានប្រាប់អំពីរឿងរ៉ាវអំពីកិច្ចការរបស់លោកនេហេមាក្នុងការសាងសង់ជញ្ជាំងក្រុងឡើងវិញ ហើយនឹងរបៀបគ្រប់គ្រងប្រជារាស្រ្តក្រុងយេរូសាឡឹម។
  • មានបុរសផ្សេងទៀតឈ្មោះនេហេមាដែរក្នុងព្រះគម្ពីរសម្ព័ន្ធមេត្រីចាស់។ តាមធម្មតាឈ្មោះរបស់ឪពុកគឺត្រូវបានដាក់ដើម្បីសម្គាល់ថាតើនេហេមាមួយណាដែលគេបាននិយាយ។