km_tw/bible/names/negev.md

1.7 KiB

តំបន់ណេកិប

តំបន់ណេកិបគឺជាតំបន់វាលរហោស្ថានស្ថិតនៅភាគខាងត្បូងនៃស្រុកអ៊ីស្រាអែល ឬភាគខាងត្បូងឈៀងខាងលិចនៃសមុទ្រអំបិល។

  • ពាក្យដើមមានន័យថា «ខាងត្បូង» ចំណែភាសាអង់គ្លេសមួយចំនួនបកប្រែបែបនេះ។
  • វាអាចជាថាតំបន់ភាគខាងត្បូង គឺមិនមានទីតាំងដូចទៅនឹងតំបន់វាលរហោស្ថានណេកិបបច្ចុប្បន្ននោះទេ។
  • នៅពេលដែលលោកអប្រាហាំបានរស់នៅក្នុងក្រុងកាដេស គាត់ក៏បាននៅតំបន់ណេកិប ឬ តំបន់ភាគខាងត្បូងនេះដែរ។
  • លោកអ៊ីសាកបានរស់នៅតំបន់ណេកិបនេះនៅពេលដែលរេបេកាបានធ្វើដំណើរមកជួបគាត់ ហើយនាងបានក្លាយជាប្រពន្ធរបស់គាត់។
  • កុលសម្ព័ន្ធយូដា ហើយនឹងកុលសម្ព័ន្ធស៊ីម្មានគឺបានរស់នៅតំបន់ភាគខាងត្បូងនេះ។
  • ក្រុងដែលធំជាងគេនៅតំបន់ណេកិបគឺក្រុងបៀរសេបា។