km_tw/bible/names/nebuchadnezzar.md

3.2 KiB

ស្តេចនេប៊ូក្នេសា

ស្តេចនេប៊ូក្នេសាគឺជាស្តេចនៃអាណាចក្របាប៊ីឡូនដែលមានទាហានយ៉ាងខ្លាំងក្លា ហើយបានគ្រប់គ្រងលើប្រជាជន និងជាតិសាសន៍ជាច្រើន។

  • នៅក្រោមការដឹកនាំរបស់ស្តេចនេប៊ូក្នេសាទាហានរបស់បាប៊ីឡូនបានច្បាំង និងដណ្តើមយកអាណាចក្រយូដា​ ហើយបាននាំប្រជារាស្ត្រយូដាជាច្រើនមកបាប៊ីឡូនដើម្បីធ្វើជាទាសករ។ ការធ្វើជាទាសកររបស់បាប៊ីឡូនគឺមិនតិចជាង៧០ឆ្នាំនោះទេ។
  • ក្នុងចំណោមទាសករមានទាសករមួយរូបឈ្មោះថាដានីយ៉ែលគឺជាអ្នកដែលបកស្រាយសុបិន្តឲ្យស្តេចនេប៊ូក្នេសា។
  • ទាសករជនជាតិអ៊ីស្រាអែលបីនាក់ផ្សេងទៀតគឺ ហាណានា មីសាអែល និងអសារា ត្រូវបានបោះទៅក្នុងគុកភ្លើងនៅពេលដែលពួកគេបានបដិសេធក្នុងការថ្វាយបង្គំរូបបដិមាករមាសដែលព្រះបាទនេប៊ូក្នេសាបានតាំងឡើង។
  • ស្តេចនេប៊ូក្នេសាជាស្តេចដែលក្រអឺតក្រទម និងថ្វាយបង្គំព្រះក្លែងក្លាយ។ ក្នុងពេលដែលទ្រង់បានឈ្លានពានទឹកដីយ៉ូដា ទ្រង់បានលួចនូវមាស និងប្រាក់ជាច្រើនដែលជាផ្នែកនៃព្រះវិហារយេរ៉ូសាឡឹម។
  • ព្រោះតែស្តេចនេប៊ូក្នេសាជាស្តេចដែលមានអំនួតហើយបានបដិសេដក្នុងការបែចេញពីការថ្វាយបង្គំព្រះក្លែងក្លាយ ព្រះជាម្ចាស់បានធ្វើឲ្យទ្រង់ជួបគ្រោះទុរភិក្សរយៈពេលប្រាំពីរឆ្នាំ ហើយឲ្យរស់នៅដូចជាសត្វ។ បន្ទាប់ពីប្រាំពីរឆ្នាំ ព្រះជាម្ចាស់បានធ្វើឲ្យស្តេចនេប៊ូក្នេសាបានដូចដើមវិញនៅពេលដែលទ្រង់បន្ទាបខ្លួនហើយបានថ្វាយបង្គំព្រះដ៏ពិតគឺ​ ព្រះអម្ចាស់យេហូវ៉ា។