km_tw/bible/names/michael.md

1.7 KiB

មីកែល

មីកែលគឺជាមេលើពួកទេវតាដ៏វិសុទ្ធទាំងអស់ដែលគោរពប្រតិបត្តិដល់ព្រះ។ លោកគឺជាទេវតាតែមួយគត់ដែលត្រូវបានហៅជាពិសេសថាជា «មហាទេវតា» នៃព្រះ។

  • ពាក្យថា «មហាទេវតា» នៅក្នុងន័យត្រង់ថា «ទេវតាសំខាន់» ឬ «ទេវតាដែលគ្រប់គ្រង»។
  • មីកែលគឺជាទេវតានៃការចម្បាំងដែលច្បាំងនឹងសត្រូវរបស់ព្រះ ហើយការពាររាស្ដ្ររបស់ព្រះអង្គ។
  • លោកបានដឹកនាំជនជាតិអ៊ីស្រាអែលក្នុងការប្រយុទ្ធប្រឆាំងនឹងកងទ័ពពែរ្ស។ នៅចុងបញ្ចប់លោកនឹងដឹកនាំកងទ័ពរបស់អ៊ីស្រាអែលក្នុងការប្រយុទ្ធចុងក្រោយប្រឆាំងនឹងអំណាចនៃអំពើអាក្រក់ដូចបានទាយទុកនៅក្នុងកណ្ឌគម្ពីរដានីយ៉ែល។
  • មានបុរសជាច្រើននៅក្នុងព្រះគម្ពីរដែលមានឈ្មោះមីកែល។ បុរសជាច្រើនទៀតត្រូវបានកំណត់ថាជា «កូនប្រុសរបស់មីកែល»។