km_tw/bible/names/mede.md

1.6 KiB

មេឌី សាសន៍មេឌី

មេឌីគឺជាអាណាចក្របុរាណមួយដែលមានទីតាំងស្ថិតនៅភាគខាងកើតនៃអាណាចក្រ ​អាស្ស៊ីរី​និងបាប៊ីឡូន និងភាគខាងជើងនៃស្រុកអាឡាម និងអាណាចក្រពែរ្ស។ ប្រជាជានដែលរស់នៅក្នុងអាណាចក្រនេះត្រូវបានគេហៅថាជាសាសន៍មេឌី។

  • អាណាចក្រមេឌីបានគ្របដណ្តប់លើទឹកដីជាច្រើនៃពិភពលោកសព្វថ្ងៃ ដូចជា ប្រទេស ទួរគី អ៊ីរ៉ង់ ស៊ីរី អ៊ីរ៉ាក់ និងអាហ្កានីស្ថានជាដើម។
  • អាណាចក្រមេឌីបានទំនាក់ទំនងជិតស្និទ្ធជាមួយអាណាចក្រពែរ្សហើយបានចូលរួមកងទ័ពជាមួយគ្នា ដើម្បីផ្តួលរំលំអាណាចក្របាប៊ីឡូនផងដែរ។
  • បាប៊ីឡូនត្រូវបានលុកលុយដោយស្តេចដារីយុសនៃអាណាចក្រមេឌីក្នុងពេលវេលាដែលព្យាការីដានីយែ៉លរស់នៅទីនោះដែរ។