km_tw/bible/names/luke.md

2.0 KiB

លូកា

លូកាគឺជាអ្នកនិពន្ធព្រះគម្ពីរ ពីរកណ្ឌនៅក្នុងព្រះគម្ពីសម្ពន្ធមេត្រីថ្មីៈ គឺគម្ពីរដំណឹងល្អរបស់លោកលូកា និងកិច្ចការ។

  • នៅក្នុងសំបុត្រទៅកាន់ក្រុមជំនុំនៅកូឡុស សាវកប៉ូលបានមានប្រសាសន៍ថា លោកលូកាគឺជាគ្រូពេទ្យ​ ហើយនៅក្នុងសំបុត្រពីរផ្សេងទៀតរបស់លោកប៉ូលក៏បាននិយាយពីលោកលូកាដែរ។
  • គេគិតថា លូកាគឺជាសាសន៍ក្រិក ហើយជាសាសន៍ដទៃមុនពេលគាត់ស្គាល់ព្រះគ្រិស្ត។ នៅក្នុងគម្ពីរដំណឹងល្អលូកា លោកបានរួមបញ្ចូលកំណត់ហេតុជាច្រើនដែលបង្ហាញពីសេចក្ដីស្រឡាញ់របស់ព្រះយេស៊ូចំពោះមនុស្សទាំងអស់ទាំងសាសន៍យូដា និងសាសន៍ដទៃ។
  • លោកលូកាបានធ្វើដំណើរជាមួយលោកប៉ូលក្នុងដំណើរបេសកកម្មពីរលើក ហើយបានជួយក្នុងកិច្ចការរបស់គាត់ជាច្រើន។
  • នៅក្នុងសំណេរឯកសារមួយចំនួននៅក្នុងសម័យក្រុមជំនុំដំបូងបាននិយាយថា លោកលូកាបានកើតនៅទីក្រុងអាន់ទីយ៉ូក ក្នុងប្រទេសស៊ីរី។