km_tw/bible/names/josiah.md

2.4 KiB

​ព្រះបាទ​យ៉ូសៀស

​ព្រះបាទ​យ៉ូសៀសគឺជាស្តេចរបស់ព្រះជាម្ចាស់ដែលបានសោយរាជ្យនៅអាណាចក្រយូដាអស់រយៈពេលសាមសិបមួយឆ្នាំ។ ទ្រង់បានដឹកនាំប្រជារាស្ត្រយូដាឲ្យគោរព ហើយថ្វាយបង្គំព្រះជាម្ចាស់។

  • បន្ទាប់ពីព្រះបិតារបស់ទ្រង់គឺព្រះបាទ​អាំម៉ូនបានសុគត ហើយព្រះបាទ​យ៉ូសៀសបានក្លាយជាស្តេចលើប្រជារាស្ត្រយូដា តាំងពីអាយុប្រាំបីឆ្នាំ។
  • ក្នុងរយៈពេលដប់ប្រាំបីឆ្នាំនៃការសោយរាជ្យរបស់ទ្រង់ ​ព្រះបាទ​យ៉ូសៀសបានបង្គាប់ឲ្យមហា​បូជា‌ចារ្យ​ហ៊ីល‌គីយ៉ាសាងសង់ព្រះវិហារថ្វាយព្រះឡើងវិញ។ ក្នុងអំឡុងពេលនៃការសាងសង់បានបញ្ជប់គម្ពីរក្រឹត្យ‌វិន័យរបស់លោកម៉ូសេក៏ត្រូវបានរកឃើញ។
  • នៅពេលដែលគម្ពីរក្រឹត្យ‌វិន័យត្រូវបានអានដោយព្រះបាទយ៉ូសៀស ទ្រង់ព្រួយព្រះហឫទ័យចំពោះមនុស្សដែលមិនគោរពព្រះជាម្ចាស់។ ទ្រង់បានបង្គាប់ឲ្យបំផ្លាញទីកន្លែងដែលថ្វាយបង្គំព្រះក្លែងក្លាយចោលទាំងអស់ និងសម្លាប់ពួកបូជាចារ្យរបស់ព្រះក្លែងក្លាយនោះទាំងអស់។
  • ទ្រង់បានបង្គាប់ឲ្យមនុស្ស ចាប់ផ្តើមធ្វើធ្វើពីធីបុណ្យរំលងឡើងវិញ។