km_tw/bible/names/jeroboam.md

3.7 KiB

ព្រះបាទយេរ៉ូបោម

ព្រះបាទយេរ៉ូបោមជាកូនប្រុសរបស់ព្រះបាទនេបាតដែលជាស្តេចនៃចក្រភពភាគខាងជើងនៃអ៊ីស្រាអែលនៅចន្លោះឆ្នាំ ៩០០ដល់៩១០ មុនគ.ស។ ព្រះបាទយេរ៉ូបោមផ្សេងទៀតដែលជាបុត្រារបស់ព្រះបាទយ៉ូអាស បានសោយរាជ្យលើទឹកដីអ៊ីស្រាអែលអស់រយៈពេល១២០ឆ្នាំ។

  • ព្រះជាម្ចាស់បានប្រទានពាក្យទំនាយដល់ព្រះបាទយេរ៉ូបោមបុត្រារបស់ព្រះបាទនេបាតថា ទ្រង់នឹងក្លាយជាស្តេចបន្ទាប់ពីព្រះបាទសាឡូម៉ូន ហើយទ្រង់នឹងគ្រប់គ្រងកុលសម្ព័ន្ធទាំងដប់របស់អ៊ីស្រាអែល។
  • នៅពេលដែលព្រះបាទសាឡូម៉ូនសុគត កុលសម្ព័ន្ធភាគខាងត្បូងទាំងដប់នៃអ៊ីស្រាអែលបានបះបោរប្រឆាំងជាមួយបុត្ររបស់ព្រះបាទសាឡូម៉ូនឈ្មោះព្រះបាទរេហូបោម ហើយលើកព្រះបាទយេរ៉ូបោមជាស្តេចរបស់ពួកគេ ចុងក្រោយព្រះបាទរេហូបោមបានត្រឹមក្លាយជាស្តេចនៃពីរកុលសម្ព័ន្ធភាគខាងជើងគឺ យូដា និងបេនយ៉ាមីន។
  • ព្រះបាទយេរ៉ូបោមបានក្លាយជាស្តេចអាក្រក់ដែលជាអ្នកនាំប្រជារាស្ត្រចេញឆ្ងាយពីការថ្វាយបង្គំព្រះជាម្ចាស់ ហើយបានសាងសង់រូបបដិមាសម្រាប់ពួកគេថ្វាយបង្គំ។ ស្តេចដទៃផ្សេងៗទៀតនៃប្រទេសអ៊ីស្រាអែលបានដើរតាមគន្លងរបស់ព្រះបាទយេរ៉ូបោម ហើយបានក្លាយជាអាក្រក់ដូចជាទ្រង់ដែរ។
  • ក្នុងរយៈពេល១២០ឆ្នាំ ព្រះបាទយេរ៉ូបោមផ្សេងទៀតបានចាប់ផ្តើមគ្រងរាជ្យភាគខាងជើងនៃចក្រភពអ៊ីស្រាអែល។ ព្រះបាទយេរ៉ូបោមនេះ គឺត្រូវជាបុត្រារបស់ព្រះបាទយ៉ូអាស ហើយបានប្រព្រឹត្តអាក្រក់ដូចដែលស្តេចមុនៗបានធ្វើដែរ។
  • ទោះបើអាក្រក់យ៉ាងនេះក្តី ព្រះជាម្ចាស់មានសេចក្តីមេត្តាលើប្រជារាស្ត្រអ៊ីស្រាអែល ហើយបានជួយព្រះបាទយេរ៉ូបោមនេះឲ្យមានអំណាចលើទឹកដី ហើយបានបង្កើតព្រំដែនសម្រាប់តំបន់របស់ពួកគេ។