km_tw/bible/names/jehu.md

2.2 KiB

យេហ៊ូវ

យេហ៊ូវគឺជាឈ្មោះរបស់មនុស្ស២នាក់នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់

  • លោកយេហ៊ូវដែលជាកូនរបស់លោកហាណានីគឺជាព្យាការីម្នាក់ក្នុងកំឡុងរាជ្យរបស់ព្រះបាទអហាប់ជាស្តេចនៃពួកអ៊ីស្រាអែល ហើយព្រះបាទយេហូសាផាតជាស្តេចនៃពួកយូដា។
  • យេហ៊ូវដែលជាកូនប្រុស ឬជា(កូនចៅ) របស់លោកយេហូសាផាត គឺជាមេទ័ពនៅក្នុងកងទ័ពអ៊ីស្រាអែល ដែលត្រូវបានចាក់ប្រេងតាំងឲ្យធ្វើជាស្តេចដោយបញ្ជារបស់ព្យាការីអេលីសេ។
  • លោកយេហ៊ូវបានសម្លាប់ស្តេចអាក្រក់២អង្គៈ គឺយ៉ូរ៉ាមជាស្តេចនៃពួកអ៊ីស្រាអែល និងអហាស៊ីយ៉ាជាស្តេចនៃពួកយូដា។
  • ស្តេចយេហ៊ូវក៏បានសម្លាប់សាច់ញាតិទាំងអស់របស់ព្រះបាទអហាប់ និងមហាក្សត្រីដ៏អាក្រក់ឈ្មោះព្រះនាងយេសិបិល។
  • ស្តេចយេហ៊ូវក៏បានបំផ្លាញអស់ទាំងទីសក្ការ របស់ព្រះបាលនៅស្រុកសាម៉ារី និងបានសម្លាប់ព្យាការីទាំងអស់របស់ព្រះបាល។
  • ស្តេចយេហ៊ូវបានបម្រើព្រះជាម្ចាស់ដ៏ពិតតែ១គឺជាព្រះយេហូវ៉ា ហើយបានធ្វើជាស្តេចលើពួកអ៊ីស្រាអែលអស់រយៈពេល២៨ឆ្នាំ។