km_tw/bible/names/gomorrah.md

1.9 KiB

​ក្រុង​កូម៉ូ‌រ៉ា

ក្រុងកូម៉ូរ៉ាជាក្រុងដែលមានទីតាំងនៅជ្រលងភ្នំ ក្បែរក្រុងសូដុមជាកន្លែងដែលក្មួយរបស់លោកអប្រាហាំបានជ្រើសរើសតាំងទីលំនៅ។

  • ទីតាំងពិតប្រាកដរបស់ក្រុងកូម៉ូរ៉ា និងក្រុងសូដុមគឺគ្មាននណាម្នាក់ស្គាល់ទេ ប៉ុន្តែ គ្មានភស្តុតាងណាបានបញ្ជាក់ឲ្យដឹងទេថា វាមានទីតាំងនៅប៉ែកខាងត្បូងនៃសមុទ្រអំបិល ក្បែរជ្រលងភ្នំស៊ីឌីមទេ។
  • មានស្តេចជាច្រើននៅបានធ្វើសង្គ្រាមនៅតំបន់ដែលជាទីតាំងរបស់ក្រុងសូដុម និងក្រុងកូម៉ូរ៉ា។
  • នៅពេលដែលលោកឡុត និងក្រុមគ្រួសារត្រូវបានគេចាប់ខ្លួននៅពេលដែលមានបញ្ហារវាងក្រុងសូដុម និងក្រុងផ្សេងទៀត គឺលោកអប្រាហាំ និងពួកប្រុសៗរបស់គាត់បានជួយសង្គ្រោះពួកគេ។
  • មិនយូរប៉ុន្មានបន្ទាប់ពីនោះ ក្រុងសូដុម និងក្រុងកូម៉ូរ៉ាត្រូវបានព្រះបំផ្លាញចោលដោយសារការអាក្រក់របស់មនុស្សដែលរស់នៅទីនោះ។