km_tw/bible/names/gideon.md

1.8 KiB

លោក​គេឌាន

លោក​គេឌានជាបុរសជនជាតិអ៊ីស្រាអែលម្នាក់ ដែលព្រះបានរើសតាំងឡើង ដើម្បីនាំជនជាតិអ៊ីស្រាអែលចេញពីខ្មាំងសត្រូវរបស់ពួកគេ។

  • អំឡុងពេលដែលលោក​គេឌានរស់នៅ ជន‌ជាតិ​ម៉ាឌានមួយក្រុមបានព្យាយាមវាយលុកជនជាតិអ៊ីស្រាអែល ហើយបំផ្លាញដំណាំរបស់ពួកគេ។
  • ​ទោះបីជា លោក​គេឌានមានការភ័យខ្លាច តែព្រះជាម្ចាស់បានប្រើគាត់ឲ្យដឹកនាំជនជាតិអ៊ីស្រាអែលដើម្បីប្រឆាំងនឹងជនជាតិម៉ាឌាន​ ហើយយកជ័យជម្នះលើពួកគេ។
  • លោក​គេឌានបានស្តាប់បង្គាប់ព្រះជាម្ចាស់ ដោយបានបំផ្លាញទីសក្ការៈរបស់ព្រះក្លែងក្លាយជាព្រះបាល និង​ ព្រះអាសេរ៉ា។
  • គាត់មិនបានដឹកនាំប្រជាជនយកជ័យជម្នះលើខ្មាំងសត្រូវតែប៉ុណ្ណោះទេ ប៉ុន្តែ គាត់ក៏បាននាំមនុស្សឲ្យគោរព និងថ្វាយបង្គំព្រះយេហូវ៉ា ដែលជាព្រះពិតតែមួយ។