km_tw/bible/names/esau.md

1.7 KiB

លោកអេសាវ

លោកអេសាវគឺជាកូនប្រុសភ្លោះម្នាក់ របស់លោកអ៊ីសាក និងលោកស្រីរេបិកា។ គាត់ជាទារកដំបូងដែលបានកើត។ ប្អូនប្រុសភ្លោះរបស់គាត់គឺលោកយ៉ាកុប។

  • លោកអេសាវបានលក់ច្បាប់បងច្បងរបស់ខ្លួនទៅយ៉ាកុបជាប្អូនរបស់លោកដោយប្តូរយកអាហារមួយចាន។
  • ដោយព្រោះលោកអេសាវបានកើតចេញមកមុន លោកអ៊ីសាកជាឪពុករបស់គាត់ត្រូវបានសន្មត់ថានឹង ផ្តល់ឲ្យពរពិសេសដល់គាត់។ ប៉ុន្តែ លោកយ៉ាកុបបានបញ្ឆោតលោកអ៊ីសាកក្នុងការផ្តល់ពរឲ្យគាត់ជំនួសវិញ។ នៅពេលដំបូងលោកអេសាវខឹងខ្លាំងណាស់ដែលគាត់ចង់សម្លាប់លោកយ៉ាកុបតែក្រោយមកគាត់បានអភ័យទោសឲ្យគាត់វិញ។
  • លោកអេសាវមានកូននិងចៅជាច្រើន ហើយ កូននិងចៅទាំងនេះបានបង្កើតជាក្រុមមនុស្សដែលមានទំហំធំដែលរស់នៅក្នុងស្រុកកាណាន។