km_tw/bible/names/carmel.md

1.9 KiB

កើមែល ភ្នំកើមែល

«ភ្នំកើមែល» សំដៅលើជួរភ្នំមួយដែលមានទីតាំងនៅតាមបណ្ដោយសមុទ្រ មេឌីទែរ៉ានេ នៅភាគខាងជើងនៃវាលសារ៉ុន។ វាមានកម្ពស់៥៤៦ម៉ែត្រ។

  • ក៏មានក្រុងមួយឈ្មោះ «កើមែល» ដែរ នៅក្នុងស្រុកយូដា គឺនៅខាងត្បូងសមុទ្រស្លាប់។
  • លោកណាបាលជាអ្នកមានទ្រព្យសម្បត្តិ ដោយមានដីធ្លីយ៉ាងច្រើន ហើយប្រពន្ធរបស់គាត់ឈ្មោះនាងអ័ប៊ីកែល បានរស់នៅក្បែរ ក្រុងកើមែល។ ជាកន្លែងដែលព្រះបាទដាវីឌ និងទាហានរបស់ព្រះអង្គបានជួយអ្នកយាមលោកណាបាលកាត់រោមចៀម។
  • នៅលើភ្នំកើមែល លោកអេលីយ៉ាបានប្រកួតជាមួយពួកហោរារបស់ព្រះបាល ដោយល្បងល ដើម្បីឲ្យដឹងថាព្រះជាម្ចាស់គឺជាព្រះពិតតែមួយគត់។
  • ដើម្បីបញ្ជាក់ឲ្យច្បាស់ វាមិនគ្រាន់តែជាភ្នំមួយប៉ុណ្ណោះទេ «ភ្នំកើមែល» ក៏អាចប្រែបានផងដែរថា «ជាភ្នំដែលនៅតាមជួរភ្នំកើមែល» ឬក៏ «ជួរភ្នំកើមែល» ក៏បាន។