km_tw/bible/names/assyria.md

9 lines
1.8 KiB
Markdown

# អាសស៊ើ សាសន៍អាសស៊ើ អាណាចក្រអាសស៊ើ
អាសស៊ើជាប្រជាជាតិមួយដែលមានអំណាច នៅក្នុងអំឡុងពេលដែលជនជាតិអ៊ីស្រាអែលរស់នៅក្នុងទឹកដីកាណាន។ អាណាចក្រអាសស៊ើជាប្រជាជាតិមួយក្រុមដែលគ្រប់គ្រងដោយស្តេចអាសស៊ើ។
* ប្រជាជាតិអាសស៊ើមានទីតាំងនៅក្នុងតំបន់ដែលសព្វថ្ងៃនេះស្ថិតនៅភាគខាងជើងនៃប្រទេសអ៊ីរ៉ាក់។
* ជនជាតិអាសស៊ើបានតយុត្ធជាមួយអ៊ីស្រាអែលជាច្រើនដងនៅក្នុងប្រវត្តិសាស្រ្ត។
* ​នៅក្នុងឆ្នាំ ៧២២មុនគ្រិស្តសករាជ ជនជាតិអាសស៊ើបានយកឈ្នះអាណាចក្រអ៊ីស្រាអែលខាងជើងទាំងស្រុង ហើយបានបង្ខំឲ្យអ៊ីស្រាអែលត្រូវទៅរស់នៅអាសស៊ើវិញ។
* ជនជាតិអ៊ីស្រាអែលបានរៀបការជាមួយសាសន៍ដទៃដែលជនជាតិអាសស៊ើបាននាំមកអ៊ីស្រាអែលដែលរស់នៅសាម៉ារី។​ ពូជពង្សដែលបានរៀបការជាមួយសាសន៍ដទៃ ក្រោយមកត្រូវបានហៅថាសាសន៍សាម៉ារី។