km_tw/bible/names/aram.md

2.8 KiB

​អើរ៉ាម ជនជាតិអើរ៉ាម ភាសាអារ៉ាម

«អើរ៉ាម» ជាឈ្មោះរបស់បុរសពីនាក់នៅក្នុងគម្ពីរសម្ព័ន្ធមេត្រីចាស់។ ហើយវាក៏ជាឈ្មោះរបស់តំបន់នៅខាងជើងស្រុកកាណាន បច្ចុប្បន្ននេះ ជាទីតាំងរបស់ប្រទេសស៊ីរី។

  • មនុស្សដែលរស់នៅអ៊ើរ៉ាម ត្រូវបានគេស្គាល់ថាជា «ជនជាតិអ៊ើរ៉ាម» ហើយនិយាយភាសា «អារ៉ាម»។ ព្រះយេស៊ូ និងសាសន៍យូដាផ្សេងទៀតនៅសម័យរបស់ព្រះអង្គ ក៏និយាយភាសាអារ៉ាម ដែរ។
  • កូនរបស់លោកសិមម្នាក់ឈ្មោះថា អ៊ើរ៉ាម។ ហើយក៏មានបុរសផ្សេងទៀតឈ្មោះអ៊ើរ៉ាមដែរ គាត់ជាក្មួយរបស់នាងរេបេកា។ ប្រហែលជាតំបន់របស់អ៊ើរ៉ាមនោះក៏ជាឈ្មោះដែលដាក់តាមឈ្មោះរបស់បុរសទាំងពីរនាក់នេះ។
  • ក្រោយមក គេស្គាល់អ៊ើរ៉ាមដោយសារឈ្មោះជាភាសាក្រិកថា «ស៊ីរី»។
  • ពាក្យថា «ប៉ាដាន់ អ៊ើរ៉ាម» មានន័យថា «វាលរាបអ៊ើរ៉ាម» ដែលមានទីតាំងនៅភាគខាងជើងនៃអ៊ើរ៉ាម។
  • មានសាច់ញាតិរបស់លោកអ័ប្រាហាំខ្លះរស់នៅក្នុងក្រុងខារ៉ានដែលមានទីតាំងនៅក្នុង «ប៉ាដាន់ អ៊ើរ៉ាម»។
  • នៅក្នុងគម្ពីរសម្ព័ន្ធមេត្រីចាស់ ពេលខ្លះពាក្យថា «អ៊ើរ៉ាម»​ និង «ប៉ាដាន់ អ៊ើរ៉ាម» សំដៅទៅលើតំបន់តែមួយ។
  • ពាក្យថា «អើរ៉ាម ណាហារេម»​ អាចមានន័យថា «ទន្លេពីរ របស់អើរ៉ាម»។ តំបន់នេះ មានទីតាំងនៅក្នុងផ្នែងខាងជើងនៃស្រុក​មេសូ‌ប៉ូតាមា និងនៅភាគខាងត្បូងនៃ «ប៉ាដាន់ អ៊ើរ៉ាម»។