km_tw/bible/names/amorite.md

1.6 KiB

អាម៉ូរី

ពួកអាម៉ូរីគឺជាក្រុមប្រជាជនដែលមានអំណាចជាងគេ ហើយពួកគេជាពូជពង្សរបស់កាណានត្រូវជាចៅប្រុសរបស់លោកណូអេ។

  • ឈ្មោះរបស់ពួកគេមានអត្ថន័យថា «ខ្ពស់លើគេ» ដែលអាចបញ្ជាក់ពីភ្នំធំៗដែលនៅតំបន់ដែលពួកគេរស់នៅឬជាការពិតដែលពួកគេមានកម្ពស់ខ្ពស់ណាស់។
  • ពួកអាម៉ូរីរស់នៅក្នុងតំបន់សងខាងនៃទន្លេយ័រដាន់។ ទីក្រុងអៃយគឺបានគ្រប់គ្រងដោយសាសន៍អាម៉ូរី។
  • ព្រះជាម្ចាស់បញ្ជាក់ថា «អំពើបាបនៃពួកអាម៉ូរី» ដែលរួមបញ្ចូលការថ្វាយបង្គំព្រះក្លែងក្លាយនិងការរួមបញ្ចូលការប្រព្រឹត្តអំពើបាបផ្សេងៗផងដែរ។
  • យ៉ូស្វេបានដឹកនាំសាសន៍អ៊ីស្រាអែលទៅបំផ្លាញពួកអាម៉ូរីដូចអ្វីដែលព្រះជាម្ចាស់បានបង្គាប់ពួកគេឲ្យធ្វើ។