km_tw/bible/names/ahaziah.md

1.6 KiB

អ័ហាស៊ីយ៉ា

អ័ហាស៊ីយ៉ា គឺជាឈ្មោះនៃស្តេចពីរអង្គ មួយអង្គគឺជាស្តេចគ្រប់គ្រងលើអាណាចក្រអ៊ីស្រាអែល និង​មួយអង្គទៀតគ្រប់គ្រងលើអាណាចក្រយូដា។

  • អ័ហាស៊ីយ៉ាជាស្តេចយូដាគឺជាកូនប្រុសរបស់សេ្តចយ៉ូរ៉ាម។

ទ្រង់ឡើងគ្រង់រាជ្យរយះពេលមួយឆ្នាំ (៨៤១ មុន គស) ហើយត្រូវបានសំលាប់ដោយលោកយេហ៊ូវ។ កូនប្រុសរបស់លោកអ័ហាស៊ីយ៉ា ព្រះបាទយ៉ូអាសនៅទីបំផុតត្រូវឡើងសោយរាជ្យជាសេ្តចជំនួសបិតាទ្រង់។

  • អ័ហាស៊ីយ៉ាជាស្តេចសាសន៍អ៊ីស្រាអែល គឺជាកូនប្រុសរបស់សេ្តចអ័ហាប់។ ទ្រង់ឡើងគ្រងរាជ្យរយះពេលពីរឆ្នាំ (៨៥០ រហូតដល់ ឆ្នាំ៤៩ មុនគស)។ ទ្រង់បានសោយទិវង្គត់ដោយសារដួលក្នុងរាជវាំងហើយប្អូនប្រុសរបស់លោកយ៉ូរ៉ាមបានក្លាយជាស្តេចបន្ត។