km_tw/bible/kt/works.md

5.7 KiB
Raw Blame History

ការប្រព្រឹត្ត ទង្វើ ធ្វើការ កិច្ចការ

នៅក្នុងព្រះគម្ពីរពាក្យថា «ការប្រព្រឹត្ដ» «ទង្វើ» និង «កិច្ចការ» សំដៅជាទូទៅលើអ្វីដែលព្រះ ឬមនុស្សបានធ្វើ។

  • ពាក្យថា «ការងារ» សំដៅទៅលើកិច្ចការដែលប្រើកម្លាំង ឬធ្វើអ្វីមួយ​ ដើម្បីបម្រើដល់អ្នកដទៃ។
  • «កិច្ចការ» របស់ព្រះ និង «ស្នាព្រះហស្ដរបស់ព្រះអង្គ» គឺជាពាក្យដែលសំដៅលើអ្វីៗទាំងអស់ដែលទ្រង់បានធ្វើ ហើយបានសម្រេច បូករួមទាំងការបង្កើតពិភពលោក និងការសង្រ្គោះមនុស្សមានបាប ព្រមទាំងការផ្គត់ផ្គង់សេចក្តីត្រូវការនៃអ្វីៗដែលព្រះអង្គបានបង្កើតនៅក្នុងពិភពលោកនេះ ព្រមទាំងរក្សាសកលលោកទាំងមូលផងដែរ។

ពាក្យថា «ទង្វើ» និង «កិច្ចការ» ក៏ត្រូវប្រើ ដើម្បីសំដៅទៅលើ ការអស្ចារ្យរបស់ព្រះដូចជាការធ្វើ «ការអស្ចារ្យ» ឬ «សម្តែងការអស្ចារ្យ»។

  • ការធ្វើការ ឬទង្វើ ដែលមនុស្សម្នាក់ធ្វើអាចល្អ ឬអាក្រក់។
  • ព្រះវិញ្ញាណដ៏វិសុទ្ធប្រទានដល់អ្នកជឿឲ្យធ្វើការល្អដែលត្រូវបានហៅថា «ផលផ្លែការល្អ»។
  • មនុស្សមិនបានសង្រ្គោះដោយសារការប្រព្រឹត្ដល្អទេ គេបានសង្រ្គោះដោយសារសេចក្ដីជំនឿលើព្រះយេស៊ូវិញ។
  • «កិច្ចការ» របស់មនុស្សម្នាក់អាចជាការរកស៊ីចិញ្ចឹមជីវិត ឬបម្រើព្រះ។ ព្រះគម្ពីរក៏សំដៅទៅលើ​«កិច្ចការរបស់ព្រះ»។

សេចក្តីណែនាំនៃការបកប្រែ

  • ក្នុងការបកប្រែ «កិច្ចការ» ឬ «ការប្រព្រឹត្ដ» អាចជា «សកម្មភាព» ឬ «អ្វីដែលបានធ្វើ»។
  • ពេលសំដៅទៅ «កិច្ចការ»​ ឬ «ការប្រព្រឹត្ដ» របស់ព្រះនិង «ស្នាព្រះហស្ដរបស់ព្រះ» ពាក្យទាំងនេះអាចបកប្រែជា «ការអស្ចារ្យ» ឬ «សំដែងការអស្ចារ្យ» ឬ «ការអស្ចារ្យដែលទ្រង់ធ្វើ»។
  • ឃ្លាដែលថា «កិច្ចការរបស់ព្រះ» អាចបកប្រែ «ការអ្វីដែលព្រះកំពុងធ្វើ» ឬ «ការអស្ចារ្យដែលព្រះធ្វើ» ឬ «ការឫទ្ធិបារមីដែលព្រះបានធ្វើ» ឬ «ការល្អដែលព្រះបានធ្វើ»។
  • ពាក្យថា «ធ្វើការ» អាចគ្រាន់តែជាពាក្យមួយឃ្លានៃ «ការងារទូទៅ» ដូចជានៅក្នុង «គ្រប់ទាំងការល្អ» ឬ «គ្រប់អំពើល្អ»។
  • ពាក្យថា «ធ្វើការ» ក៏អាចមានអត្ថន័យទូលំទូលាយដែរដូចជា «សេវាកម្ម» ឬក៏ «ព័ន្ធកិច្ច» ផងដែរ។ ឧទាហរណ៍ ពាក្យថា «ការងាររបស់អ្នកក្នុងព្រះអម្ចាស់» អាចត្រូវបានបកប្រែថា «អ្វីដែលអ្នកធ្វើសម្រាប់ព្រះអម្ចាស់»។
  • ឃ្លាថា «ចូរពិនិត្យមើលការងាររបស់ខ្លួន» ក៏អាចបកប្រែថា «ត្រូវប្រាកដថា អ្វីដែលអ្នកកំពុងធ្វើតាមស្រប់តាមបំណងព្រះហឫទ័យរបស់ព្រះ» ឬ «ត្រូវដឹងថាអ្វីដែលអ្នកកំពុងធ្វើជាទីគាប់ព្រះហឫទ័យព្រះ»។
  • ពាក្យថា «កិច្ចការរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ» អាចត្រូវបានបកប្រែថា «ការផ្តល់អំណាចរបស់ព្រះវិញ្ញាណដ៏វិសុទ្ធ» ឬ «កិច្ចការនៃព្រះវិញ្ញាណដ៏វិសុទ្ធ» ឬ «អ្វីដែលព្រះវិញ្ញាណដ៏វិសុទ្ធបានធ្វើ»។