km_tw/bible/kt/tetrarch.md

2.5 KiB

​ស្ដេច​អនុ‌រាជ

ពាក្យថា «​ស្ដេច​អនុ‌រាជ» សំដៅលើមន្ត្រីរដ្ឋាភិបាលដែលគ្រប់គ្រង់លើផ្នែកផ្សេងនៅក្នុងអាណាចក្ររ៉ូម។ ​ស្ដេច​អនុ‌រាជទាំងអស់ត្រូវស្ថិតនៅក្រោមអំណាចរបស់ព្រះចៅអធិរាជរ៉ូម។

  • ពាក្យថា «​ស្ដេច​អនុ‌រាជ» គឺមានន័យថា «អ្នកដឹកនាំម្នាក់ក្នុងចំណោមអ្នកដឹកនាំ៤នាក់»។
  • នៅក្រោមអំណាចរបស់ព្រះចៅអធិរាជ ឌីអូក្លេធៀន អាណាចក្ររ៉ូមបានបែងចែកជា៤តំបន់សំខាន់ៗ ហើយផ្នែកនីមួយៗត្រូវបានគ្រប់គ្រង់ដោយ​ស្ដេច​អនុ‌រាជមួយ។
  • នរគរបស់ស្តេចហេរ៉ូឌ ត្រូវបានបែងចែកជា៤ បន្ទាប់ពីទ្រង់សុគត ហើយចំណែកទាំង៤នោះ ត្រូវបានគ្រប់គ្រង់ដោយបុត្រារបស់ទ្រង់់ដែលគេហៅថា «​ស្ដេច​អនុ‌រាជ» មានន័យថា «ម្នាក់ក្នុងចំណោមអ្នកនឹកនាំ៤នាក់»។
  • នៅក្នុងតំបន់នីមួយៗ មានចំណែកតូចៗទៀត ដែលគេហៅថា ខេត្ត ឬស្រុក ដូចជា ស្រុកកាលីឡេ ឬ ស្រុងសាម៉ារីជាដើម។
  • «ហេរ៉ូឌជាស្ដេច​អនុ‌រាជ» មាននិយាយជាច្រើនដងនៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីថ្មី ទ្រង់ត្រូវបានស្គាល់ថាជា «ស្តេចហេរ៉ូឌអាន់ទី‌ប៉ាស»។
  • ពាក្យថា «សេ្តចអនុរាជ» អាចបកប្រែថា «អ្នកគ្រប់គ្រង់តំបន់» ឬថា «អភិបាលខេត្ត» ឬ «អ្នកគ្រប់គ្រង» ឬ «អភិបាល»។