km_tw/bible/kt/temple.md

3.7 KiB

ព្រះវិហារ

ព្រះវិហារគឺជាសំណង់អគារមួយ ដែលមានព័ទ្ធដោយជញ្ជាំង និងទីធ្លាជុំវិញ គឺជាកន្លែងដែលជនជាតិអ៊ីស្រាអែល ចូលមកដើម្បីអធិស្ឋាន និងថ្វាយតង្វាយទៅកាន់ព្រះ។ ព្រះវិហារត្រូវបានសាងសង់ឡើងនៅលើភ្នំម៉ូរីយ៉ា​ក្នុងក្រុងយេរូ៉សាឡិម។

  • ជាច្រើនដងពាក្យថា «ព្រះវិហារ» គឺសំដៅទៅកាន់ព្រះវិហារទាំងមូល ដែលរួមបញ្ចូលទីធ្លាខាងក្រៅសំណង់អគារផងដែរ។ ពេលខ្លះគឺប្រើសំដៅតែចំពោះអាគារតែប៉ុណ្ណោះ។
  • នៅក្នុងអាគារព្រះវិហារបែងចែកជាពីរផ្នែក គឺទីបរិសុទ្ធ និងទីបរិសុទ្ធបំផុត។
  • ព្រះជាម្ចាស់ហៅព្រះវិហារថា ជាកន្លែងដែលព្រះគង់នៅ។
  • នៅក្នុរាជ្យព្រះបាទសាឡូម៉ូន ទ្រង់បានសាងសង់ព្រះវិហារ ដែលបានក្លាយជាទីកន្លែងសម្រាប់ថ្វាយបង្គំព្រះនៅក្នុងក្រុងយេរូ៉សាឡិម។
  • នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីថ្មី ពាក្យថា «ព្រះវិហារនៃព្រះវិញ្ញាណដ៏វិសុទ្ធ» បានសំដៅទៅកាន់អស់អ្នកដែលជឿដល់ព្រះយេស៊ូគ្រិស្ត ពីព្រោះព្រះវិញ្ញាណដ៏វិសុទ្ធគង់នៅជាមួយពួកគេ។

សេចក្តីណែនាំនៃការបកប្រែ

  • ជាធម្មតានៅពេលអត្ថបទនិយាយពួកគេ «នៅក្នុងព្រះវិហារ» នោះគឺសំដៅទៅកាន់ទីធ្លានៅខាងក្រៅអគារ។ ដូច្នេះ ក៏អាចនិយាយបានថា ពួកគេនៅក្នុងទីធ្លាព្រះវិហារ ឬថា ពួកគេនៅក្នុងបរិវេណព្រះវិហារ។
  • នៅពេលដែលគេសំដៅជាក់លាក់ទៅកាន់អគារព្រះវិហារ នោះគេនិយាយថា ព្រះវិហារ ឬថា អាគារព្រះវិហារ គឺដើម្បីឲ្យច្បាស់ថា គេចង់និយាយពីអ្វី។
  • របៀបបកប្រែព្រះវិហារគឺរួមបញ្ចូលទាំងការប្រើពាក្យថា «ដំណាក់នៃព្រះ» ឬថា «កន្លែងថ្វាយបង្គំដ៏បរិសុទ្ធ»។
  • ជាច្រើនដងនៅក្នុងព្រះគម្ពីរ ព្រះវិហារត្រូវបានសំដៅថាជា «ដំណាក់នៃជាម្ចាស់» ឬថា «ដំណាក់នៃព្រះ ឬដំណាក់នៃព្រះជាម្ចាស់»។