km_tw/bible/kt/satan.md

2.7 KiB

សាតាំង មារ អារក្ស វិញ្ញាណអាក្រក់

មារគឺវិញ្ញាណអាក្រក់ដែលព្រះជាម្ចាស់បានបង្កើត​ ប៉ុន្តែ ពួកវាបានប្រឆាំងប៉ះបោរជាមួយព្រះជាម្ចាស់ហើយក្លាយជាសត្រូវរបស់ព្រះអង្គ។ មារគឺត្រូវហៅផងដែរថា «សាតាំង» ឬ «វិញ្ញាណអាក្រក់»។

  • មារស្អប់ព្រះជាម្ចាស់ និងអ្វីៗដែលព្រះអង្គបានបង្កើត ពីព្រោះវាចង់ក្លាយជាព្រះ និងឲ្យព្រះជាម្ចាស់គោរពថ្វាយបង្គំវា។
  • សាតាំងល្បួងមនុស្សឲ្យទាស់ប្រឆាំងនឹងព្រះជាម្ចាស់។
  • ព្រះជាម្ចាស់បានចាត់ព្រះបុត្រារបស់ព្រះអង្គ គឺព្រះយេស៊ូគ្រិស្ត ដើម្បីជួយសង្គ្រោះដល់អស់អ្នកដែលជាប់ក្រោមការគ្រប់គ្រងរបស់សាតាំង។
  • ឈ្មោះរបស់ «សាតាំង» មានន័យថា «មារសត្រូវ» ឬ «ខ្មាំងសត្រូវ»
  • ពាក្យថា «មារ» មានន័យថា «អ្នកចោទប្រកាន់»។

សេចក្តីណែនាំនៃការបកប្រែ

  • ពាក្យថា «អារក្ស» អាចបកប្រែបានជា «អ្នកចោទប្រកាន់»​ ឬ «វិញ្ញាណអាក្រក់» ឬ «សេ្តចនៃវិញ្ញាណអាក្រក់» ឬ «មេនៃវិញ្ញាណអាក្រក់។»
  • «សាតាំង» អាចបកប្រែដូចជា «គូប្រគួត» ឬ «មារសត្រូវ» ឬដូចជាឈ្មោះដទៃផ្សេងទៀតដែលបង្ហាញថាវាជាមារ។
  • នៅក្នុងពាក្យនេះ គួតែបកចេញជារបៀបផ្សេងពីពួកវិញ្ញាណកំណាច ហើយនិងវិញ្ញាណអាក្រក់។
  • គួរពិចារណាលើរបៀបនៃការបកប្រែនៅក្នុងភាសាតាមតំបន់ ឬភាសាជាតិ។