km_tw/bible/kt/ransom.md

2.3 KiB
Raw Blame History

ថ្លៃលោះ

ពាក្យថា «ថ្លៃលោះ» សំដៅទៅលើចំនួនលុយ​ ឬ ការបង់ថ្លៃអ្វីមួយផ្សេងទៀត ដែលត្រូវបានតម្រូវ ឬបង់ថ្លៃដើម្បីដោះលែងនរណាម្នាក់ដែលត្រូវបានចាប់ខ្លួន។

  • ពាក្យថា «បង់ថ្លៃ» ជាកិរិយាសព្ទ មានន័យថា ធ្វើការបង់ថ្លៃ ឬធ្វើអ្វីមួយដែលជាការលះបង់ខ្លួនឯង ដើម្បីជួយនរណាម្នាក់ដែលត្រូវបានចាប់ខ្លួន ជាទាសករ ឬជាប់គុក។ នៅក្នុងពាក្យនេះមានន័យថា «ទិញមកវិញ» វាស្រដៀងនឹងពាក្យ «ប្រោសលោះ»។

* ព្រះយេស៊ូបានអនុញ្ញាតឲ្យគេធ្វើគត់ព្រះអង្គទុកជាថ្លៃលោះ ដើម្បីរំដោះមនុស្សមានបាបចេញពីភាពជាទាសកររបស់បាប។ ការដែលព្រះអង្គប្រព្រឹត្តយ៉ាងដូច្នេះ គឺការទិញប្រជារាស្រ្តព្រះអង្គតាមរយៈការបង់ថ្លៃបាបរបស់ពួកគេ នៅក្នុងព្រះគម្ពីរត្រូវបានគេហៅការប្រព្រឹត្តបែបនេះថា «ការប្រោសលោះ»។

សេចក្តីណែនាំនៃការបកប្រែ

* ពាក្យថា «បង់ថ្លៃ» អាចប្រែបានផងដែរថា​ «បង់ថ្លៃដើម្បីឲ្យដោះលែង» ឬ «ការបង់ថ្លៃដើម្បីដោះឲ្យមានសេរីភាព» ឬ «ការទិញ» នរណាម្នាក់មកវិញ។

* ឃ្លាថា «បង់ថ្លៃលោះ» អាចប្រែថា «បង់ថ្លៃ»។