km_tw/bible/kt/psalm.md

1.8 KiB

ទំនុកតម្កើង

ពាក្យថា «ទំនុកតម្កើង» សំដៅលើ ចម្រៀងបរិសុទ្ធ ជាញឹកញាប់ក្នុងបែបបទនៃកំណាព្យដែលត្រូវបានសរសេរឡើងដើម្បីច្រៀង។​

  • នៅក្នុងគម្ពីរសម្ព័ន្ធមេត្រីចាស់ កណ្ឌទំនុកតម្កើងប្រមូលផ្តុំទៅដោយចម្រៀងទាំងនេះ ដែលព្រះបាទដាវីឌជាអ្នកតែង និងជនជាតិអ៊ីស្រាអែលផ្សេងៗទៀតដូចជា លោកម៉ូសេ ព្រះបាទសាឡូម៉ូន និងលោកអេសាប ព្រមទាំងអ្នកផ្សេងៗទៀត។
  • ទំនុកតម្កើងត្រូវបានប្រើដោយជនជាតិអ៊ីស្រាអែលនៅក្នុងការថ្វាយបង្គំព្រះរបស់ពួកគេ។
  • ទំនុកតម្កើងអាចត្រូវបានប្រើក្នុងការសំដែងពីអំណរ ជំនឿ និងការគោរពកោតខ្លាចព្រះការឈឺចាប់ និងភាពសោកសៅផងដែរ។
  • នៅក្នុងគម្ពីរសម្ព័ន្ធមេត្រីថ្មី គ្រិស្តបរិស័ទត្រូវបានបង្រៀនឲ្យច្រៀងទំនុកតម្កើងថ្វាយព្រះជាម្ចាស់ ក្នុងការដែលពួកគេថ្វាយបង្គំព្រះជាម្ចាស់។​