km_tw/bible/names/zedekiah.md

1.7 KiB

សេដេគា

សេដេគា គឺជាបុត្រារបស់ព្រះបាទយ៉ូសៀស គឺជាស្តេចចុងក្រោយនៅយូដា (ឆ្នាំ៥៩៧-៥៨៧ មុន គ.ស) ជាមួយគ្នាក៏មានមនុស្សមួយចំនួនឈ្មោះសេដេគា នៅក្នុងសម្ពន្ធមេត្រីចាស់ដែរ។

  • ស្តេចនេប៊ូក្នេសា បានតែងតាំងព្រះបាទសេដេគា ឲ្យធ្វើជាស្តេចនៅយូដា បន្ទាប់ពីបាននិរទេសព្រះបាទយ៉ូយ៉ាគីនទៅស្រុកបាប៊ីឡូន។ ក្រោយមកព្រះបាទសេដេគាបានបះបោរប្រឆាំងជាមួយស្តេចបាប៊ីឡូនវិញ ជាលទ្ធផល ត្រូវបានស្តេចនេប៊ូក្នេសា​ចាប់យកទៅជាឈ្លើយ ហើយវាយបំផ្លាញក្រុងយេរូឡិមចោល។
  • សេដេគា ជាកូនរបស់កេណាណា គឺជាហោរាក្លែងក្លាយនៅក្នុងរាជ្យរបស់ព្រះបាទ​អហាប់នៃសាសន៍អ៊ីស្រាអែល។
  • មានបុរសម្នាក់ឈ្មោះសេដេគា បានធ្វើសម្ពន្ធមេត្រីជាមួយព្រះជាម្ចាស់នៅក្នុងសម័យកាលរបស់លោកនេហេមា។