km_tw/bible/names/zechariahnt.md

1.5 KiB

សាការី (គម្ពីរសម្ពន្ធមេត្រីថ្មី)

នៅក្នុងគម្ពីរសម្ពន្ធមេត្រីថ្មី សាការីគឺជាសង្ឃម្នាក់របស់ពួកយូដា ក្រោយមកកា្លយជាឪពុករបស់យ៉ូហានបាទិស្ត។

  • លោកសាការី ស្រលាញ់ព្រះ និងស្តាប់បង្គាប់ព្រះអង្គ។
  • អស់រយៈជាច្រើនឆ្នាំ លោកសាការី និងប្រពន្ធរបស់គាត់ នាងអេលីសាបេត អធិស្ឋានយ៉ាងអស់ពីចិត្ត ដើម្បីឲ្យបានកូន ប៉ុន្តែ មិនមានកូនសោះ ទាល់តែពេលពួកគាត់ចាស់ៗហើយ នោះព្រះជាម្ចាស់បានឆ្លើយតបសេចក្តីអធិស្ឋានរបស់ពួកគាត់ ហើយបានប្រទានឲ្យគេមានកូនប្រុសម្នាក់។
  • លោកសាការី បានថ្លែងទំនាយអំពីលោកយ៉ូហានកូនប្រុសរបស់គាត់ ថាគាត់នឹងក្លាយជាហោរាដែលនឹងប្រកាស ហើយរៀបចំផ្លូវថ្វាយព្រះមែស្ស៊ី។