km_tw/bible/names/uzziah.md

2.2 KiB

​ស្តេចអូសៀស អសារា

ស្តេចអូសៀស សោយរាជ្យនៅក្នុងព្រះជន្ម ១៦ ព្រះវស្សា ហើយបានគ្រងរាជ្យអស់រយៈពេល ៥២ឆ្នាំ ដែលជាការគ្រងរាជ្យដ៏យូរមិនធម្មតា។ ស្តេចអូសៀស ទ្រង់ក៏បានស្គាល់ «អសារា» ដែរ។

  • ស្តេចអូសៀស​ មានល្បីល្បាញទាក់ទងនឹងការរៀបចំ និងជំនាញខាងឯការផ្នែកទាហាន។ ទ្រង់បានសាងសង់ប៉មសម្រាប់ការពារក្រុង ហើយមាន​ជំនាញ​ផលិត​គ្រឿង​សស្រ្ដាវុធ​ដាក់​នៅ​តាម​ប៉ម និង​តាម​មុខ​កំពែង​ក្រុង ដើម្បី​បាញ់​ព្រួញ និង​ចោល​ដុំ​ថ្ម។
  • ស្តេចអូសៀសបានបម្រើព្រះជាម្ចាស់អស់រយៈពេលយ៉ាងយូរ គឺទ្រង់បានចម្រុងចម្រើនឡើង។ រហូតដល់ចុងបញ្ចប់នៃរជ្ជកាលរបស់ព្រះអង្គ ទោះយ៉ាងណាក៏ដោយ ទ្រង់បានមានអំនួត និងមិនគោរពព្រះជាម្ចាស់ ដោយបានដុតគ្រឿងក្រអូបនៅក្នុងព្រះវិហារ ដែលមានតែមហាបូជាចារ្យ តែប៉ុណ្ណោះដែលអាចដុតបាន។
  • ដោយសារតែអំពើបាបនេះ ស្តេចអូសៀស បានធ្លាក់ខ្លួនឈឺដោយជំងឺឃ្លង់ ហើយត្រូវបានរស់នៅដាច់ដោយឡែកពីមនុស្សដទៃ រហូតដល់ចុងបញ្ចប់នៃរជ្ជកាលរបស់ព្រះអង្គ។