km_tw/bible/names/titus.md

1.5 KiB

លោកទីតុស

លោកទីតុសគឺជាសាសន៍ដទៃដែលបានក្លាយជាអ្នកជឿ តាមរយៈព័ន្ធកិច្ចផ្សាយដំណឹងល្អរបស់សាវកប៉ូល។ លោកទីតុសទទួលបានការបណ្តុះបណ្តាលពីសាវកប៉ូល បានក្លាយជាអ្នកដឹកនាំក្រុមជំនុំដើម។

  • លោកប៉ូលបានសរសេរសំបុត្រទៅកាន់លោកទីតុស ជាកណ្ឌមួយនៅក្នុងគម្ពីរសម្ពន្ធមេត្រីថ្មី។
  • នៅក្នុងកណ្ឌនេះសាវកប៉ូលបានផ្តល់នូវសេចក្តីណែនាំ ទៅកាន់​លោកទីតុសក្នុងការតែងតាំងពួកចាស់ទុំនៅក្នុងក្រុមជំនុំនៅលើកោះ​ក្រែត​។
  • នៅក្នុងសំបុត្ររបស់សាវកប៉ូលទៅកាន់គ្រិស្តបរិស័ទផ្សេងទៀត លោកប៉ូលបាននិយាយពីលោកទីតុសថា គាត់ជាអ្នកដែលលើកទឹកចិត្ត និងនាំឲ្យចិត្តរបស់គាត់មានអំណរឡើង។