km_tw/bible/names/tirzah.md

1.7 KiB

​​ធើសា

ធើសាគឺជាក្រុងយ៉ាងសំខាន់របស់ជនជាតិកាណាន ដែលជនជាតិអ៊ីស្រាអែលវាយដណ្តើមយកបាន។ ធើសា ក៏ជាឈ្មោះកូនស្រីរបស់លោកកាឡាដ​ជាពូជពង្សរបស់ម៉ាណាសេ។

  • ក្រុងធើសា ស្ថិតនៅក្នុងតំបន់ដែលគ្រប់គ្រងដោយកុលសម្ព័ន្ធរបស់លោកម៉ាណាសេ។ ក្រុងនេះត្រូវបានគេគិតថា ស្ថិតនៅភាគខាងជើងចម្ងាយប្រហែលជា១៦គីឡូម៉ែត្រពីក្រុងស៊ីគែម។
  • ច្រើនឆ្នាំក្រោយមក ធើសាត្រូវបានក្លាយទៅជាក្រុងរណបរបស់ប្រទេសអ៊ីស្រាអែលខាងជើង អំឡុងពេលស្តេចប្រទេសអ៊ីស្រាអែល៤អង្គសោយរាជ្យ។
  • ធើសា គឺជាឈ្មោះរបស់ចៅទួតរបស់លោកកាឡាត ក្នុងកុលសម្ព័ន្ធរបស់លោកម៉ាណាសេ ដែលបានចូលមកសុំទឹកដីជាចំណែកមរដករបស់គេ ដោយសារតែឪពុកគេមិនមានកូនប្រុសក្នុងការទទួលចំណែកមរដកតាមទម្លាប់របស់គេ។