km_tw/bible/names/tarshish.md

1.8 KiB

តើស៊ីស

តើស៊ីសគឺជាឈ្មោះរបស់មនុស្សពីរនាក់នៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់។ វាក៏ជាឈ្មោះរបស់ក្រុងផងដែរ។

  • ចៅរបស់លោកយ៉ាផែតម្នាក់មានឈ្មោះថា តើស៊ីស។
  • តើស៊ីសជាឈ្មោះរបស់អ្នកប្រាជ្ញម្នាក់របស់ព្រះបាទអ័ហាស៊ូរូសនៃអាណាចក្រពើស៊ី។
  • តើស៊ីសគឺជាក្រុងរីកចម្រើន សម្បូរសប្បាយ មានសំពៅជំនួញជាច្រើនបានធ្វើដំណើរទៅកាន់ក្រុងនេះ ដើម្បីធ្វើជំនួញ ទិញ លក់​​ ដូរ របស់មានតម្លៃផ្សេងៗ។
  • ក្រុងនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្រុងទីរ៉ុស ហើយត្រូវបានគេគិតថា ជាក្រុងភីនីស៊ី ដែលវានៅយ៉ាងឆ្ងាយពីប្រទេសអ៊ីស្រាអែល គឺនៅភាគខាងត្បូងនៃឈូងសមុទ្រប្រទេសអេស្ប៉ាញ។
  • នៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់ ហោរាយ៉ូណាស បានឡើងសំពៅរត់ទៅកាន់ក្រុងតើស៊ីសជំនួសឲ្យស្តាប់បង្គាប់តាមការត្រាស់ហៅរបស់ព្រះទៅកាន់ក្រុងនីនីវេ។