km_tw/bible/names/syria.md

10 lines
1.9 KiB
Markdown

# ប្រទេសស៊ីរី
ស៊ីរីគឺប្រទេសដែលមានទីតាំងស្ថិតនៅភាគខាងជើងនៃប្រទេសអុីស្រាអែល។ នៅក្នុងសម័យកាលនៃព្រះគម្ពីរសម្ពន្ធមេត្រីថ្មី ប្រទេសនោះគឺជាខេត្តមួយដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាណាចក្ររ៉ូម។
* ក្នុងសម័យព្រះគម្ពីរសម្ពន្ធមេត្រីចាស់ សាសន៍ស៊ីរីគឺជាកម្លាំងសត្រូវដ៏ខ្លាំងក្លាប្រឆាំងជាមួយសាសន៍អ៊ីស្រាអែល។
* លោកណាម៉ានគឺជាមេបញ្ជាការនៃកងទ័ពស៊ីរី ហើយជាម្នាក់ដែលព្យាការីអេលីសេ បានព្យាបាលជម្ងឺរបស់គាត់។
* ភាគច្រើនអ្នកស្រុកស៊ីរី គឺជាពូជពង្សរបស់លោកអាប់រ៉ាម គឺជាពូជពង្សរបស់លោកសិមដែលត្រូវជាកូនរបស់លោកណូអេ។
* ស្រុកដាម៉ាស គឺជារាជធានីនៃប្រទេសស៊ីរី គឺត្រូវបានគេលើកមកនិយាយជាច្រើនដងនៅក្នុងព្រះគម្ពីរ។
* លោកសូលបានទៅក្រុងដាម៉ាស ក្នុងគោលបំណងទៅបៀតបៀន​គ្រិស្តបរិស័ទនៅទីនោះ ប៉ុន្តែព្រះយេស៊ូបានបញ្ឈប់គាត់។