km_tw/bible/names/simeon.md

1.5 KiB

ស៊ីម្មាន

នៅក្នុងព្រះគម្ពីរមានបុរសជាច្រើនដែលមានឈ្មោះថាស៊ីម្មាន។

  • នៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់កូនប្រុសទីពីររបស់លោកយ៉ាកុប (អ៊ីុស្រាអែល) និងនាងលេអាមានឈ្មោះថាស៊ីស៊ីម្មាន។ កូនចៅរបស់គាត់បានក្លាយជាកុលសម្ព័ន្ធមួយនៃកុលសម្ព័ន្ធអ៊ីុស្រាអែលទាំងដប់ពីរ។
  • កុលសម្ព័ន្ធរបស់លោកស៊ីម្មានបានកាន់កាប់ទឹកដីខាងត្បូងបំផុតនៅស្រុកកាណានដែលបានសន្យាជាទឹកដីដែលជាចំណែកមត៌ករបស់កុលសម្ព័ន្ធយូដា។
  • ពេលលោកយ៉ូសែប និងនាងម៉ារីនាំទារកយេស៊ូមកព្រះវិហារនៅក្រុងយេរូ៉សាឡិម ដើម្បីថ្វាយដល់ព្រះនោះបុរសចំណាស់ម្នាក់ឈ្មោះស៊ីម្មានបានសរសើរព្រះដែលបានអនុញ្ញាតឲ្យគាត់ឃើញព្រះមេស្ស៊ី។