km_tw/bible/names/sidon.md

1.6 KiB

ក្រុងស៊ីដូន អ្នកស្រុកស៊ីដូន

លោកស៊ីដូនគឺជាកូនប្រុសច្បងរបស់លោកកាណាន។ ក្រុងកាណានក៏បានហៅថាក្រុងស៊ីដូន ផងដែរ ប្រហែលជាត្រូវបានដាក់ឈ្មោះតាមកូនប្រុសរបស់លោកកាណាន។

  • ក្រុងស៊ីដូនមានទីតាំងស្ថិតនៅភាគពាយព្យនៃប្រទេសអ៊ីស្រាអែលនៅលើឆ្នេរសមុទ្រមេឌីទែរ៉ាណេក្នុងតំបន់មួយដែល ឥឡូវនេះ ជាផ្នែកមួយនៃប្រទេសលីបង់បច្ចុប្បន្ន។
  • «អ្នកស្រុកស៊ីដូន» គឺជាក្រុមប្រជាជនភេនីស៊ីដែលរស់នៅស៊ីដូន និងតំបន់ជុំវិញ។
  • នៅក្នុងព្រះគម្ពីរ ស្រុកស៊ីដូនមានការទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយក្រុងទីរ៉ុស ហើយស្រុកទាំងពីរត្រូវបានគេស្គាល់ដោយសារទ្រព្យសម្បត្តិ និងអាកប្បកិរិយាអសីលធម៌របស់ប្រជាជនរបស់ពួកគេ។