km_tw/bible/names/sheba.md

1.7 KiB

សេបា

នៅសម័យបុរាណ សេបាគឺជាអរិយធម៌បុរាណ ឬតំបន់ទឹកដីដែលមានទីតាំងស្ថិតនៅភាគខាងត្បូងនៃប្រទេសអារ៉ាប់។

  • តំបន់ ឬប្រទេសស្រុកសេបានេះ ប្រហែលជាស្ថិតនៅជិតប្រទេសយេម៉ែន ឬប្រទេសអេត្យូពីនៅសព្វថ្ងៃនេះ។
  • ប្រជាជនដែលនៅទីនោះប្រហែលជាកូនចៅរបស់លោកហាំ។
  • មហាក្សត្រីយ៍នៃស្រុកសេបាបានយាងចូលគាល់ព្រះបាទសាឡូម៉ូន នៅពេលដែលព្រះនាងបានឮពីកិត្តិនាមនៃទ្រព្យសម្បត្តិ និងប្រាជ្ញារបស់ព្រះអង្គ។
  • មានបុរសជាច្រើនទៀតដែលមានឈ្មោះ «សេបា» បានចុះបញ្ជីនៅក្នុងវង្សត្រកូលនៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់។ ប្រហែលជាឈ្មោះស្រុកសេបាបានមកពីបុរសម្នាក់ក្នុងចំណោមបុរសទាំងនេះ។
  • ទីក្រុងបៀរសេបាត្រូវបានគេហៅពាក្យខ្លីថា សេបា មាននិយាយម្តងគត់ក្នុងគម្ពីរសម្ពន្ធមេត្រីចាស់។