km_tw/bible/names/saul.md

1.7 KiB

ព្រះបាទសូល (សម្ពន្ធមេត្រីចាស់)

លោកសូលជាបុរសជនជាតិអ៊ីស្រាអែល ដែលព្រះជាម្ចាស់បានជ្រើសរើស ដើម្បីឲ្យក្លាយជាស្តេចទីមួយនៃសាសន៍អ៊ីស្រាអែល។

  • លោកសូលមានរាងខ្ពស់សង្ហា ហើយជាទាហានដែលមានអំណាចខ្លាំងក្លា។ លោកជាបុរសម្នាក់ដែលជនជាតិអ៊ីស្រាអែលចង់ឲ្យក្លាយជាស្តេចរបស់ពួកគេ។
  • ទោះបីលោកជាអ្នកដែលគោរពដល់ព្រះជាម្ចាស់ក្តី តែក្រោយមកលោកសូលចាប់ផ្តើមមានអំនួតហើយមិនស្តាប់បង្គាប់ព្រះជាម្ចាស់។ ចុងក្រោយ ព្រះបានតែតាំងលោកដាវីឌជាស្តេចជំនួសស្តេចសូលវិញ ហើយស្តេចសូលត្រូវបានសុគតក្នុងសមរភូមិ។
  • នៅក្នុងព្រះគម្ពីរសម្ពន្ធមេត្រីថ្មី មានជនជាតិយូដាម្នាក់ឈ្មោះ សូលដែលគេស្គាល់ថាជាសាវកប៉ូលហើយគាត់ក៏បានក្លាយជាសាវករបស់ព្រះយេស៊ូគ្រិស្ត។