km_tw/bible/names/samaria.md

3.0 KiB

ស្រុកសាម៉ារី សាសន៍សាម៉ារី

ស្រុកសាម៉ារីជាឈ្មោះរបស់ទីក្រុងមួយដែលព័ទ្ធជុំវិញតំបន់ភាគខាងជើងនៃប្រទេសអ៊ីស្រាអែល។ តំបន់នេះជាប់ទីតាំងនៅចន្លោះវាលទំនាបសារ៉ុននៅទិសខាងលិច ហើយទិសខាងកើតនៃទន្លេយ័រដាន់។

  • ក្នុងព្រះគម្ពីរសម្ពន្ធមេត្រីចាស់ ស្រុកសាម៉ារីគឺជាស្រុកធំមួយប៉ែកខាងជើងនៃអាណាចក្រអ៊ីស្រាអែល។ ក្រោយមកតំបន់ជុំវិញនោះក៏ត្រូវបានហៅថាសាម៉ារីផងដែរ។
  • នៅពេលដែលជន‌ជាតិ​អាស្ស៊ីរី​បាន​យកឈ្នះអាណាចក្រអ៊ីស្រាអែលភាគខាងជើង ពួកគេបានចាប់យកអ្នកស្រុកសាម៉ារី​ ហើយបង្ខំប្រជាជនអ៊ីស្រាអែលភាគខាងជើងឲ្យចាកចេញពីតំប​ន់ ហើយរើចេញទៅកាន់ស្រុកផ្សេងទៀតក្នុងស្រុកអាស្ស៊ីរី​។
  • ជន‌ជាតិ​អាស្ស៊ីរី​ក៏បានអនុញ្ញាតឲ្យជនប្រទេសជាច្រើនចូលមករស់នៅក្នុងស្រុកសាម៉ារីផងដែរ ដើម្បីជំនួសជនជាតិអ៊ីស្រាអែលដែលបានរើចេញពីទីនោះ។
  • ជនជាតិអ៊ីស្រាអែលខ្លះរស់នៅក្នុងស្រុកនោះបានរៀបការជាមួយសាសន៍ដទៃដែលបានផ្លាស់ប្តូទៅរស់នៅទីនោះ ហើយគេបានហៅកូនចៅរបស់គេថាសាសន៍សាម៉ារី។
  • សាសន៍យូដាមើលងាយសាសន៍សាម៉ារីពីព្រោះពួកគេជាសាសន៍យូដាតែមួយប៉ុណ្ណោះ ហើយដោយសារបុព្វបុរសរបស់ពួកគេចាប់ផ្តើមថ្វាយបង្គំព្រះក្លែងក្លាយ។
  • នៅក្នុងសម័យព្រះគម្ពីរសម្ពន្ធមេត្រីថ្មី ស្រុកសាម៉ារីមានព្រំប្រទល់ក្បែរព្រំប្រទល់ស្រុកកាលីឡេនៅទិសខាងជើង និងភាគខាងត្បូងនៃស្រុកយូដា។