km_tw/bible/names/ruth.md

1.8 KiB

នាងរស់

នាងរស់ជាស្រ្តីសាសន៍ម៉ូអាប់ ដែលបានរៀបការជាមួយបុរសជនជាតិអ៊ីស្រាអែល ដែលទៅរស់នៅក្នុងស្រុកម៉ូអាប់ជាមួយគ្រួសាររបស់គាត់នៅក្នុងសម័យកាលពួកចៅហ្វាយដឹកនាំអ៊ីស្រាអែល។

  • ស្វាមីរបស់នាងរស់បានស្លាប់ ហើយក្រោយមកនាងបានចាកចេញពីស្រុកម៉ូអាប់ ធ្វើដំណើរជាមួយម្តាយក្មេករបស់នាងឈ្មោះនាងណាអូមី ដែលត្រូវត្រឡប់មកស្រុកកំណើតបេថ្លេហិម នៅក្នុងអ៊ីស្រាអែល។
  • នាងរស់មានភាពស្មោះស្ម័គ្រជាមួយនឹងនាងណាអូមី ហើយនាងខំប្រឹងធ្វើការ ដើម្បីមានផ្គត់ផ្គង់សម្រាប់នាង។
  • នាងក៏ច្បាស់លាស់ជាមូយការបម្រើ ព្រះពិតតែមួយនៃអ៊ីស្រាអែល។
  • នាងរស់បានរៀបការជាមួយបុរសជនជាតិអ៊ីស្រាអែលម្នាក់ឈ្មោះ លោកបូអូស ហើយនាងបង្កើតបានកូនប្រុសមួយ គាត់បានក្លាយជាជីតារបស់ស្តេចដាវីឌ ហើយជាពូជពង្សរបស់ព្រះយេស៊ូគ្រិស្ត។