km_tw/bible/names/rachel.md

1.3 KiB

នាងរ៉ាជែល

នាងរ៉ាជែលជាប្រពន្ធម្នាក់ក្នុងចំណោមប្រពន្ធរបស់លោកយ៉ាកុប។ នាង និងបងស្រីរបស់នាង គឺនាងលេអាត្រូវជាកូនស្រីរបស់លោកឡាបាន់ ជាពូរបស់លោកយ៉ាកុប។

  • នាងរ៉ាជែលជាម្តាយរបស់លោកយ៉ូសែប និងបេនយ៉ាមិន ដែលកូនចៅរបស់ពួកគេបានក្លាយជាអំបូរពីររបស់អ៊ីស្រាអែល។
  • អស់រយៈពេលជាច្រើនឆ្នាំ នាងរ៉ាជែលមិនមានលទ្ធភាពក្នុងការមានកូនឡើយ។ ព្រះជាម្ចាស់បានធ្វើឲ្យនាងបង្កើតបានកូនមួយគឺយ៉ូសែប។
  • ច្រើនឆ្នាំក្រោយមកទៀត នៅពេលនាងបង្កើតបេនយ៉ាមីន នាងរ៉ាជែលបានស្លាប់ ហើយលោកយ៉ាកុបបានបញ្ចុះនាងនៅជិតបេថ្លេហិម។