km_tw/bible/names/pontus.md

1.4 KiB

ស្រុកប៉ុនតុស

ស្រុកប៉ុនតុសជាខេត្តមួយរបស់ចក្រភពរ៉ូមនៅក្នុងសម័យកាលនៃចក្រភពរ៉ូមនិងក្រុមជំនុំសម័យដើម។ វាមានទីតាំងសិ្ថតតាមបណ្ដោយឆ្នេរសមុទ្រភាគខាងត្បូងនៃសមុទ្រខ្មៅ​ និងភាគខាងជើងនៃប្រទេសទួរគីសព្វថ្ងៃនេះ។

  • នៅក្នុងព្រះគម្ពីរកិច្ចការបានសរសេរថា មនុស្សជាច្រើនបានមកពីខេត្តប៉ុនតុសមកក្រុងយេរូសាឡិម នៅពេលដែលព្រះវិញ្ញាណបរិសុទ្ធបានមកសណ្ឋិតលើពួកសាវ័កនៅថ្ងៃទី៥០។
  • អ្នកជឿម្នាក់ឈ្មោះលោកអគីឡាក៏មកពីស្រុកប៉ុនតុសដែរ។
  • នៅពេលដែលលោកពេត្រុសសរសេរសំបុត្រទៅកាន់គ្រិស្តបរិស័ទនៅតំបន់ផ្សេង នៅក្នុងនោះក៏មានស្រុកប៉ុនតុសផងដែរ។