km_tw/bible/names/philip.md

2.2 KiB

លោកភីលីព ជាអ្នកផ្សាយដំណឹងល្អ

ព្រះវិហារគ្រិស្តបរិស័ទដំបូងនៅទីក្រុងយេរូសាឡិម លោកភីលីពជាម្នាក់ក្នុងចំណោមអ្នកដឹកនាំទាំង៧នាក់ដែលត្រូវបានជ្រើសរើសដើម្បីឲ្យគាត់មើលថែ មនុស្សទាល់ក្រ គ្រិស្តបរិស័ទដែលលំបាកវេទនា ជាពិសេសស្រ្តីមេម៉ាយ។

  • ព្រះជាម្ចាស់បានប្រើប្រាស់លោកភីលីពដើម្បីផ្សាយដំណឹងល្អទៅកាន់មនុស្សនៅតាមតំបន់ផ្សេងៗ​នៅស្រុកយូដា និង ស្រុកកាលីឡេ ហើយនិង បុរសជនជាតិអេធីយ៉ូពីម្នាក់ដែលគាត់បានជួបនៅតាមផ្លូវពី​ យេរូសាឡឹមទៅក្រុងកាសា។
  • ច្រើនឆ្នាំក្រោយមកលោកភីលីពក៏បានរស់នៅក្រុងសេសារា នៅពេលដែលលោកប៉ុល និង អ្នកដែលមកជាមួយលោកបានស្នាក់នៅផ្ទះរបស់លោកពេលគេត្រឡប់ទៅក្រុងយេរូសាឡិម។
  • អ្នកប្រាជ្ញខាងគម្ពីរភាគច្រើនគិតថាលោកភីលីពដែលជាអ្នកផ្សាយដំណឹងល្អនេះ គឺមិនមែនជាមនុស្សតែមួយជាមួយនឹងសាវ័ករបស់ព្រះយេស៊ូទេ។ ភាសាមួយចំនួន អាចនិងមានការកែសំរួលលើការសរសេរឈ្មោះទាំងពីរនេះខ្លះ ដើម្បីឲ្យមានភាពច្បាស់លាស់ថាពួកគេជាមនុស្សពីរផ្សេងគ្នា។