km_tw/bible/names/obadiah.md

2.9 KiB

លោកអូបាឌា

លោកអូបាឌាជាហោរានៅក្នុងគម្ពីរសម្ព័ន្ធមេត្រីចាស់ ដែលថ្លែងទំនាយទាស់នឹងអ្នកក្រុងអេដុម ដែលជាពូជពង្សរបស់លោកអេសាវ។ នៅក្នុងគម្ពីរសម្ព័ន្ធមេត្រីចាស់ក៏មានមនុស្សផ្សេងទៀតឈ្មោះអូបាឌាផងដែរ។

  • នៅក្នុងគម្ពីរអូបាឌា ជាកណ្ឌគម្ពីរដែលខ្លីជាងគេបំផុតនៅក្នុងគម្ពីរសម្ព័ន្ធមេត្រីចាស់ ដែលនិយាយពីទំនាយដែលលោកអូបាឌាបានទទួលតាមរយៈនិមិត្តដែលមកពីព្រះ។
  • អត់ច្បាស់ថា លោកអូបាឌារស់នៅឬថ្លែងទំនាយនៅពេលណាទេ។ ប្រហែលជាគាត់រស់នៅក្នុងរាជ្យស្តេចយ៉ូរ៉ាម អហាស៊ីយា យ៉ូអាស និងម្ចាស់ក្សត្រីអាថាលា ជាស្តេចស្រុកយូដា។ ហោរាដានីយ៉ែល អេសេគាល និងយេរេមា អាចថ្លែងទំនាយនៅក្នុងសម័យនេះដែរ។
  • លោកអូបាឌាអាចនឹងរស់នៅសម័យក្រោយនេះក៏ថាបាន គឺនៅក្នុងរាជ្យរបស់ស្តេចសេដេគា និងការជាប់ជាឈ្លើយនៅបាប៊ីឡូន។​
  • មានបុរសផ្សេងទៀតឈ្មោះអូបាឌាដែរ បូករួមទាំងពូជពង្សរបស់លោកសូល បុរសម្នាក់ពីកុលសម្ព័ន្ធកាឌ់ដែលបានក្លាយជាវិរៈបុរសរបស់ស្តេចដាវីឌ អ្នកគ្រប់គ្រងនៅក្នុងវាំងរបស់ស្តេចអហាប់ មន្ត្រីរបស់ស្តេចយ៉ូសាផាត បុរសម្នាក់ដែលជួយជួសជុលព្រះវិហារនៅក្នុងរាជ្យកាលស្តេចយ៉ូសៀស ពួកលេវី ដែលជាអ្នករយាមទ្វាក្នុងសម័យលោកនេហេមា សុទ្ធតែមានឈ្មោះអូបាឌា។
  • ហើយអ្នកដែលសរសេរសៀវភៅអូបាឌាជាម្នាក់នៅក្នុងចំណោមមនុស្សទាំងនេះ។​