km_tw/bible/names/nazareth.md

2.5 KiB

ស្រុកណាសារ៉ែត អ្នកស្រុកណាសារ៉ែត

ណាសារ៉ែតគឺជាក្រុងមួយនៃតំបន់កាលីឡេស្ថិតនៅភាគខាងជើងនៃប្រទេសអ៊ីស្រាអែល។ វាមានចម្ងាយប្រហែលមួយរយគីឡូម៉ែតពីភាគខាងជើងនៃក្រុងយេរូសាឡឹម ប្រសិនបើធ្វើដំណើរដោយជើងត្រូវចំណាយរយៈពេលប្រហែលពីបីទៅប្រាំថ្ងៃ។

  • លោកយ៉ូសែប​ ហើយនិងនាងម៉ារាគឺមកពីក្រុងណាសារ៉ែត និងជាកន្លែងដែលពួកគេចិញ្ជឹមបីបាច់ព្រះយេស៊ូ។ ដូច្នេះហើយបានជាព្រះយេស៊ូត្រូវគេស្គាល់ច្បាស់ថា «អ្នកស្រុកណាសារ៉ែត»។
  • ជនជាតិយូដារស់នៅស្រុកណាសារ៉ែតភាគច្រើនមិនគោរពការបង្រៀនរបស់ព្រះយេស៊ូទេ ពីព្រោះទ្រង់បានចម្រើនលូតលាស់ជាមួយពួកគេហើយពួកគេគិតថាទ្រង់គ្រាន់តែជាមនុស្សទូទៅធម្មតាប៉ុណ្ណោះ។
  • នៅពេលមួយព្រះយេស៊ូបានបង្រៀននៅសាលាប្រជុំក្នុងស្រុកណាសារ៉ែត ជនជាតិយ៉ូដាបានព្យាយាមតាមសម្លាប់ទ្រង់ព្រោះទ្រង់បានប្រកាសខ្លួនឯងថាជាព្រះមេស្ស៊ី ហើយបានស្តីបន្ទោសឲ្យពួកគេដែលបានបដិសេធទ្រង់។
  • តាមការសង្កេតរបស់លោកណាថាណែលនៅពេលដែលលោកបានលឺថាព្រះយេស៊ូដែលបានយាងមកពីស្រុកណាសារ៉ែតនោះបានសបញ្ជាក់ឲ្យឃើញថាក្រុងនេះមិនត្រូវបានចាត់ទុកជាក្រុងសំខាន់នោះទេ។