km_tw/bible/names/mountofolives.md

1.3 KiB

ភ្នំដើមអូលីវ

ភ្នំដើមអូលីវគឺជាភ្នំ ឬជាជ្រលងធំមួយ ដែលស្ថិតនៅភាគខាងកើតនៃក្រុងយេរូ៉សាឡិម។ ភ្នំនេះមានកំពស់៧៨៧ម៉ែត្រ។

  • នៅក្នុងគម្ពីរសម្ពន្ធមេត្រីចាស់ ភ្នំនេះ ពេលខ្លះ ត្រូវបានគេសំដៅថាជា «ភ្នំនៅខាងកើតក្រុងយេរូ៉សាឡិម»។
  • គម្ពីរសម្ពន្ធមេត្រីថ្មី កត់ត្រាជាច្រើនដងនៅពេលដែលព្រះយេស៊ូ និងពួកសិស្សរបស់ព្រះអង្គបានទៅភ្នំដើមអូលីវ ដើម្បីអធិស្ឋាន ហើយសម្រាក។
  • ព្រះយេស៊ូត្រូវបានគេចាប់ខ្លួននៅក្នុងសួនច្បារកេតសេម៉ានីដែលមានទីតាំងនៅលើភ្នំដើមអូលីវ។
  • នេះក៏អាចបកប្រែជា «ភ្នំអូលីវ» ឬ «ភ្នំដើមអូលីវ»។